សម្រាប់ឯកសារអានខ្ញុំនេះដែលធ្វើទាន់សម័យចុងក្រោយបំផុត មើលhttp://www.openoffice.org/welcome/readme.html
អ្នកប្រើជាទីរាប់អាន
ឯកសារនេះមានព័ត៌មានសំខាន់អំពីកម្មវិធីនេះ ។ សូមអានព័ត៌មាននេះដោយប្រុងប្រយ័ត្នបំផុត មុនពេលចាប់ផ្តើមធ្វើការ ។
សហគមន៍ OpenOffice.org ទទួលខុសត្រូវលើការអភិវឌ្ឍន៍ផលិតផលនេះ ចង់អញ្ជើញអ្នកចូលរួមជាសមាជិកសហគមន៍ ។ ជាអ្នកប្រើថ្មី អ្នកអាចពិនិត្យតំបន់ OpenOffice.org ដែលមានព័ត៌មានអ្នកប្រើមានប្រយោជន៍នៅ
http://www.openoffice.org/about_us/introduction.html
សូមអានផ្នែកខាងក្រោមផងដែរ អំពីការចូលរួមក្នុងគម្រោង OpenOffice.org ។
តម្រូវការប្រព័ន្ធ ៖
ការលំបាកក្នុងការចាប់ផ្ដើម OpenOffice.org (ឧ. ព្យួរកម្មវិធី) រួមទាំងបញ្ហាដែលមានការបង្ហាញអេក្រង់ត្រូវបានបង្កដោយកម្មវិធីបញ្ជាកាតក្រាហ្វិក ។ បើបញ្ហាទាំងនេះកើតឡើង សូមធ្វើឲ្យទាន់សម័យកម្មវិធីបញ្ជាកាតក្រាហ្វិករបស់អ្នក ឬព្យាយាមប្រើកម្មវិធីបញ្ជាក្រាហ្វិកដែលបញ្ជូនទៅឲ្យជាមួយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ការលំបាកក្នុងការបង្ហាញវត្ថុត្រីមាត្រ អាចត្រូវបានដោះស្រាយដោយធ្វើឲ្យជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - ទិដ្ឋភាព - ទិដ្ឋភាព 3D' ។
អ្នកអាចដំឡើង OpenOffice.org 2.3 ជាមួយកំណែចាស់នៃ OpenOffice.org ។ បើអ្នកជ្រើសដើម្បីលុបកម្មវិធីកំណែចាស់នៃ OpenOffice.org អ្នកត្រូវតែហៅកម្មវិធីការដំឡើងនៃកំណែថ្មី និងជ្រើស 'ជួសជុល' ។ នេះធានាថា កំណែថ្មីត្រូវបានចុះឈ្មោះយ៉ាងត្រឹមត្រូវក្នុងប្រព័ន្ធរបស់អ្នក ។
សូមចំណាំថា ចម្លង និងបិទភ្ជាប់តាមរយៈក្ដារតម្បៀតខ្ទាស់រវាង OpenOffice.org 1.x និងOpenOffice.org 2.3 អាចមិនធ្វើការក្នុងទ្រង់ទ្រាយ OpenOffice.org ។ បើនោះកើតឡើង ជ្រើស 'កែសម្រួល - បិទភ្ជាប់ពិសេស' និងជ្រើសទ្រង់ទ្រាយផ្សេងជាង OpenOffice.org ឬបើកឯកសារក្នុង OpenOffice.org 2.3 ដោយផ្ទាល់ ។
សូមប្រាកដថា អ្នកមានសតិគ្រប់គ្រាន់នៅក្នុងថតបណ្ដោះអាសន្ននៅលើប្រព័ន្ធរបស់អ្នក ហើយដែលសិទ្ធិចូលដំណើរការអាន សរសេរ និងរត់ត្រូវបានផ្ដល់ឲ្យ ។ បិទកម្មវិធីផ្សេងៗទាំងអស់មុននឹងចាប់ផ្ដើមដំឡើង ។
បើអ្នកមានបទពិសោធន៍បញ្ហាចាប់ផ្ដើម OpenOffice.org (គួរឲ្យកត់សម្គាល់ខណៈប្រើ Gnome) សូម 'unset' អថេរបរិស្ថាន SESSION_MANAGER ក្នុងសែលដែលអ្នកប្រើដើម្បីចាប់ផ្ដើម OpenOffice.org ។ នេះអាចត្រូវបានធ្វើដោយបន្ថែមបន្ទាត់ "unset SESSION_MANAGER" ទៅចំណុចផ្ដើមនៃស្គ្រីបសែល soffice ដែលរកឃើញក្នុងថត "[office folder]/program" ។
ក្នុង OpenOffice.org អ្នកអាចផ្លាស់ប្ដូរពុម្ពអក្សរដែលប្រើសម្រាប់ការបង្ហាញអេក្រង់ និងបោះពុម្ពដោយជំនួសវាជាមួយពុម្ពអក្សរផ្សេងដែលបានដំឡើងលើប្រព័ន្ធរបស់អ្នក ។ នេះអាចត្រូវបានធ្វើដោយប្រើអនុគមន៍ជំនួសពុម្ពអក្សរ ។ ជ្រើស 'ឧបករណ៍ - ជម្រើស - OpenOffice.org - ពុម្ពអក្សរ' ដើម្បីចូលដំណើរការតារាងការជំនួស ។
ដើម្បីផ្លាស់ប្ដូរពុម្ពអក្សរនៃចំណុចប្រទាក់អ្នកប្រើ OpenOffice.org អ្នកត្រូវតែជំនួសពុម្ពអក្សរលំនាំដើម "Andale Sans UI" ជាមួយពុម្ពអក្សរមួយផ្សេងទៀត និងសម្គាល់ការកំណត់ "ជានិច្ច" setting សម្រាប់ការជំនួសនេះ ។
យោងទៅជំនួយ OpenOffice.org សម្រាប់ការពន្យល់លម្អិតរបស់ប្រអប់ ។
មានតែគ្រាប់ចុចផ្លូវកាត់ (ការបន្សំគ្រាប់ចុច) ដែលមិនត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការ អាចត្រូវបានប្រើក្នុង OpenOffice.org ។ បើការបន្សំគ្រាប់ចុចក្នុង OpenOffice.org មិនធ្វើការដូចដែលបានពណ៌នាក្នុងជំនួយ OpenOffice.org ពិនិត្យបើផ្លូវកាត់នោះត្រូវបានប្រើរួចរាល់ដោយប្រព័ន្ធប្រតិបត្តិការ ។ ដើម្បីកែតម្រូវការប៉ះទង្គិចនោះ អ្នកអាចផ្លាស់ប្ដូរគ្រាប់ចុចដែលផ្ដល់តម្លៃដោយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ដូចគ្នានេះដែរ អ្នកអាចផ្លាស់ប្ដូរការផ្ដល់តម្លៃគ្រាប់ចុចណាមួយក្នុង OpenOffice.org ។ សម្រាប់ព័ត៌មានបន្ថែមលើប្រធានបទនេះ យោងទៅជំនួយ OpenOffice.org ឬឯកសារជំនួយនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
ក្នុងការកំណត់លំនាំដើម ឯកសារដែលចាក់សោត្រូវបានបើកក្នុង OpenOffice.org ។ ដើម្បីធ្វើឲ្យវាអសកម្ម អ្នកត្រូវតែកំនត់អថេរបរិស្ថានសមរម្យ SAL_ENABLE_FILE_LOCKING=0 និងនាំចេញ export SAL_ENABLE_FILE_LOCKING ។ ធាតុទាំងនេះមានរួចហើយក្នុងសំណុំបែបបទដែលបើកក្នុងឯកសារស្គ្រីប soffice ។
ការព្រមាន ៖ ឯកសារចាក់សោឯកសារដែលធ្វើឲ្យសកម្មអាចបង្កបញ្ហាជាមួយ Solaris ២.៥.១ និង ២.៧ ដែលប្រើក្នុងទំនាក់ទំនងជាមួយ Linux NFS ២.០ ។ បើបរិស្ថានប្រព័ន្ធរបស់អ្នកមានប៉ារ៉ាមែត្រទាំងនេះ យើងផ្ដល់អនុសាសន៍ជាចម្បងថា អ្នកគួរចៀសវៀងប្រើលក្ខណៈពិសេសដែលចាក់សោឯកសារ ។ មិនដូច្នេះទេ OpenOffice.org នឹងឈប់ពេលអ្នកព្យាយាមបើកឯកសារពីថតដែលបានម៉ោន NFS ពីកុំព្យូទ័រលីនុច ។
រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1998 1999 James Clark ។ រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1996 1998 សហប្រតិបត្តិការណ៍ទំនាក់ទំនង Netscape ។
សហគមន៍ OpenOffice.org នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ព¸ការចូលរួមយ៉ាងសកម្មរបស់អ្នក ក្នុងការអភិវឌ្ឍន៍គម្រោង បើកទូលាយកូដ ដ៏សំខាន់នេះ ។
ជាអ្នកប្រើម្នាក់ អ្នកគឺជាផ្នែកដ៏មានតម្លៃនៃដំណើរការអភិវឌ្ឍន៍ឈុតកម្មវិធីនេះរួចជាស្រេច ហើយយើងសូមលើកទឹកចិត្តអ្នកឲ្យចូលរួមកាន់តែសកម្ម ជាមួយទស្សនៈជាអ្នកចែកចាយរយៈពេលវែងក្នុងសហគមន៍ ។ សូមចូលរួម និងពិនិត្យមើលទំព័រអ្នកប្រើនៅ ៖http://www.openoffice.org
សូមចំណាយពេលបន្តិចបន្តួចក្នុងការបំពេញដំណើរការចុះឈ្មោះផលិតផលអប្បបរមា ពេលអ្នកដំឡើងផ្នែកទន់ ។ ខណៈពេលការចុះឈ្មោះគឺជាជម្រើស យើងលើកទឹកចិត្តអ្នកឲ្យចុះឈ្មោះ ដោយហេតុថាព័ត៌មាននេះអាចឲ្យសហគមន៍ធ្វើឲ្យផ្នែកទន់កាន់តែប្រសើរឡើង និងអាចដោះស្រាយបញ្ហាអ្នកប្រើដោយផ្ទាល់ ។ តាមរយៈគោលការណ៍ភាពឯកជន សហគមន៍ OpenOffice.org ប្រុងប្រយ័ត្នជាមុនគ្រប់វេលា ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។ បើអ្នកមិនបានចុះឈ្មោះក្នុងពេលដំឡើងទេ អ្នកអាចត្រឡប់មកវិញ និងចុះឈ្មោះគ្រប់ពេល នៅhttp://www.openoffice.org/welcome/registration20.html
ក៏មានការស្ទង់មតិអ្នកប្រើដែលមានទីតាំងលើបណ្តាញផងដែរ ដែលយើងជំរុញឲ្យអ្នកបំពេញ ។ លទ្ធផលនៃការស្ទង់មតិអ្នកប្រើនឹងជួយ OpenOffice.org អភិវឌ្ឍកាន់តែលឿនក្នុងការកំណត់ខ្នាតគំរូថ្មី សម្រាប់បង្កើតឈុតការិយាល័យជំនាន់ក្រោយ ។ តាមរយៈគោលនយោបាយឯកជន សហគមន៍ OpenOffice.org បានប្រុងប្រយ័ត្នជាមុន ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។
តំបន់បណ្តាញរបស់ OpenOffice.org បានបង្ហោះ IssueZilla យន្តការរបស់យើងសម្រាប់រាយការណ៍ តាមដាន និងដោះស្រាយកំហុស និងបញ្ហាផ្សេងៗ ។ យើងសូមលើកទឹកចិត្តដល់អ្នកប្រើទាំងអស់ឲ្យទទួលយក និងស្វាគមន៍ក្នុងការរាយការណ៍អំពីបញ្ហាដែលបានកើតឡើងលើវេទិកាពិសេសរបស់អ្នក ។ របាយការណ៍អំពីបញ្ហាកំហុសផ្សេងៗ គឺជាចែកចាយដ៏សំខាន់បំផុត ដែលសហគមន៍អ្នកប្រើអាចជួយអភិវឌ្ឍ និងពង្រឹងឈុតកម្មវិធីនេះ ។
នេះគឺជា បញ្ជីសំបុត្ររួមរបស់គម្រោងពីរបី ដែលអ្នកអាចជាវhttp://www.openoffice.org/mail_list.html
អ្នកអាចធ្វើការចែកចាយជាច្រើនក្នុងគម្រោងបើកទូលាយកូដដ៍សំខាន់នេះ ទោះបីជាបទពិសោធន៍រចនាផ្នែកទន់ ឬកូដរបស់អ្នក នៅមានកម្រិតក៏ដោយ ។ មែនហើយ អ្នកពិតជាអាច !
នៅhttp://projects.openoffice.org/index.htmlអ្នកនឹងជួបប្រទះគម្រោងជាច្រើន ចាប់តាំងពីការបកប្រែ ការផ្ទេរ និង Groupware រហូតដល់គម្រោងកូដស្នូលពិតខ្លះ ។ ប្រសិនបើ អ្នកមិនមែនជាអ្នកអភិវឌ្ឍន៍ សាកល្បងគម្រោងការធ្វើឯកសារ ឬទីផ្សារ ។ គម្រោងទីផ្សារ OpenOffice.org គឺអនុវត្តទាំងបច្ចេកទេសឈ្លប និងប្រពៃណី ដើម្បីស្វែងរកទីផ្សារឲ្យផ្នែកទន់បើកទូលាយកូដ ហើយ យើងកំពុងធ្វើវាឆ្លងកាត់ព្រំដែនភាសា និងវប្បធម៌ ដូច្នេះអ្នកអាចជួយដោយគ្រាន់តែជួយផ្សព្វផ្សាយ និងប្រាប់មិត្តអំពីឈុតការិយាល័យនេះ ។
អ្នកអាចជួយ ដោយចូលរួមក្នុងការទំនាក់ទំនងទីផ្សារ និងបណ្តាញព័ត៌មាននៅទីនេះ ៖http://marketing.openoffice.org/contacts.html កន្លែងដែលអ្នកអាចផ្តល់ការទំនាក់ទំនងជាមួយ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ភ្នាក់ងាររាជរដ្ឋាភិបាល ទីប្រឹក្សា សាលារៀន ក្រុមអ្នកប្រើ និងអ្នកអភិវឌ្ឍន៍លីនុចក្នុងប្រទេស និងសហគមន៍មូលដ្ឋានរបស់អ្នក ។
សម្រាប់ជំនួយអំពីឈុតការិយាល័យ OpenOffice.org 2.3 សូមមើលបណ្ណសារដើម្បីរកសំណួរដែលបានឆ្លើយរួចហើយលើបញ្ជីសំបុត្ររួម 'users@openoffice.org' នៅ http://www.openoffice.org/mail_list.html។ ជាជម្រើស អ្នកអាចផ្ញើសំណួររបស់អ្នកទៅកាន់ users@openoffice.org ។ សូមចងចាំថា ត្រូវជាវបញ្ជី ដើម្បីទទួលការឆ្លើយតបតាមរយៈអ៊ីមែល ។
ពិនិត្យមើលផ្នែក FAQ ដែលត្រូវបានដាក់នៅទីនេះ http://user-faq.openoffice.org/។
វិធីដែលប្រសើរបំផុតដើម្បីចាប់ផ្ដើមការចូលរួមគឺជាវប្រចាំបញ្ជីសំបុត្ររួមមួយ ឬច្រើន រងចាំបន្តិច និងប្រើបណ្ណសារសំបុត្របន្តិចៗម្ដងៗដើម្បីឲ្យខ្លួនអ្នកស្និទ្ធិស្នាលជាមួយប្រធានបទមួយចំនួនដែលត្រូវបានគ្របដណ្ដប់តាំងពីកូដប្រភព OpenOffice.org ត្រូវបានចេញផ្សាយក្នុង October 2000 ។ ពេលអ្នកមានអារម្មណ៍ថាស្រួលហើយ អ្វីដែលអ្នកត្រូវធ្វើគឺផ្ញើអ៊ីមែលណែនាំខ្លួន និងចូលរួម ។ បើអ្នកស្និទ្ធិស្នាលជាមួយគម្រោងកូដបើកចំហ សូមមើលបញ្ជីត្រូវធ្វើរបស់ពួកយើង និងមើលថាតើមានអ្វីដែលអ្នកចង់ជួយនៅhttp://development.openoffice.org/todo.html។
យើងសង្ឃឹមថាអ្នករីករាយជាមួយ OpenOffice.org 2.3 ថ្មី និងចូលរួមជាមួយពួកយើងលើបណ្ដាញ ។
សហគមន៍ OpenOffice.org