សម្រាប់ឯកសារអានខ្ញុំនេះដែលធ្វើទាន់សម័យចុងក្រោយបំផុត មើលhttp://www.openoffice.org/welcome/readme.html
អ្នកប្រើជាទីរាប់អាន
ឯកសារនេះមានព័ត៌មានសំខាន់អំពីកម្មវិធីនេះ ។ សូមអានព័ត៌មាននេះដោយប្រុងប្រយ័ត្នបំផុត មុនពេលចាប់ផ្តើមធ្វើការ ។
សហគមន៍ OpenOffice.org ដែលទទួលខុសត្រូវអភិវឌ្ឍផលិតផលនេះ, សូមអញ្ជើញអ្នកចូលរួមជាសមាជិកសហគមន៍ ។ ជាអ្នកប្រើថ្មីម្នាក់ អ្នកអាចពិនិត្យមើលតំបន់បណ្តាញ OpenOffice.org ដែលមានព័ត៌មានអ្នកប្រើដ៍មានប្រយោជន៍ នៅ
http://www.openoffice.org/about_us/introduction.html
សូមអានផ្នែកខាងក្រោមផងដែរ អំពីការចូលរួមក្នុងគម្រោង OpenOffice.org ។
តម្រូវការប្រព័ន្ធ ៖
ផលលំបាកក្នុងការចាប់ផ្តើម OpenOffice.org (ឧ. កម្មវិធីត្រូវបានព្យួរ) ព្រមទាំងបញ្ហាជាមួយបង្ហាញលើអេក្រង់ គឺជារឿយៗបណ្តាលមកពីកម្មវិធីបញ្ជាបន្ទះក្រាហ្វិក ។ ប្រសិនបើ បញ្ហានេះកើតឡើង សូមធ្វើឲ្យកម្មវិធីបញ្ជាបន្ទះក្រាហ្វិករបស់អ្នកទាន់សម័យ ឬ ព្យាយាមប្រើកម្មវិធីបញ្ជាក្រាហ្វិកដែលផ្តល់ឲ្យជាមួយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ផលលំបាកក្នុងការបង្ហាញវត្ថុត្រីមាត្រ អាចត្រូវបានដោះស្រាយដោយធ្វើឲ្យអសកម្មជម្រើស "ប្រើ OpenGL" ក្រោម "ឧបករណ៍-ជម្រើស-ទិដ្ឋភាព-ទិដ្ឋភាពត្រីមាត្រ ។
អ្នកអាចដំឡើង OpenOffice.org 2.0 ជាមួយកំណែចាស់របស់ OpenOffice.org ។ ប្រសិនបើពេលក្រោយ អ្នកជ្រើសដើម្បីលុបកំណែចាស់របស់ OpenOffice.org អ្នកត្រូវតែហៅកម្មវិធីដំឡើងកំណែថ្មី និង ជ្រើស 'ជួសជុល' ។ នេះធានាថា កំណែថ្មីត្រូវបានចុះឈ្មោះយ៉ាងត្រឹមត្រូវ ក្នុងប្រព័ន្ធរបស់អ្នក ។
សូមចំណាំថា ការចម្លង និង បិទភ្ជាប់តាមរយៈក្តារតម្បៀតខ្ទាស់រវាង OpenOffice.org 1.x និង OpenOffice.org 2.0 អាចនឹងមិនធ្វើការក្នុងទ្រង់ទ្រាយ OpenOffice.org ។ ប្រសិនបើវាកើតឡើងដូចនោះ ជ្រើស "កែសម្រួល - បិទភ្ជាប់ពិសេស" និង ជ្រើសទ្រង់ទ្រាយផ្សេងពី OpenOffice.org ឬ បើកឯកសារក្នុង OpenOffice.org 2.0 ដោយផ្ទាល់ ។
សូមប្រាកដថា អ្នកមានសតិទំនេរគ្រប់គ្រាន់ក្នុងថតបណ្តោះអាសន្ននៅក្នុងប្រព័ន្ធរបស់អ្នក ហើយមានសិទ្ធិចូលដំណើរការអាន សរសេរ និង រត់ ។ បិទកម្មវិធីផ្សេងៗទាំងអស់ មុនពេលចាប់ផ្តើមការដំឡើង ។
ប្រសិនបើ អ្នកមានបទពិសោធន៍អំពីបញ្ហាចាប់ផ្ដើម OpenOffice.org (ច្រើនកត់សម្គាល់ ពេលប្រើ Gnome) សូម 'ដោះការកំណត់' អថេរបរិស្ថាន SESSION_MANAGER ក្នុង សែល ដែលអ្នកប្រើ ដើម្បីចាប់ផ្តើម OpenOffice.org ។ នេះអាចត្រូវធ្វើឡើង ដោយបន្ថែមបន្ទាត់ "unset SESSION_MANAGER" ទៅកាន់ចំនុចចាប់ផ្តើមនៃ ស្គ្រីបសែល soffice ដែលបានរកឃើញក្នុងថត "[office folder]/program" ។
ក្នុង OpenOffice.org អ្នកអាចប្តូរពុម្ពអក្សរ ដែលប្រើសម្រាប់ការបង្ហាញលើអេក្រង់ និង ការបោះពុម្ព ដោយជំនួសវាដោយពុម្ពអក្សរផ្សេងដែលបានដំឡើងលើប្រព័ន្ធរបស់អ្នក ។ នេះអាចត្រូវបានធ្វើដោយប្រើមុខងារជំនួសពុម្ពអក្សរ ។ ជ្រើស ឧបករណ៍ - ជម្រើស - OpenOffice.org - ពុម្ពអក្សរ ដើម្បីចូលដំណើរការតារាងជំនួសពុម្ពអក្សរ ។
ដើម្បីផ្លាស់ប្តូរពុម្ពអក្សរនៃចំណុចប្រទាក់របស់អ្នកប្រើ OpenOffice.org អ្នកត្រូវតែជំនួសពុម្ពអក្សរលំនាំដើម "Andale Sans UI" ជាមួយពុម្ពអក្សរផ្សេង និង សម្គាល់ការកំណត់ "ជានិច្ច" សម្រាប់ការជំនួសនេះ ។
យោងតាមជំនួយរបស់ OpenOffice.org សម្រាប់សេចក្តីពន្យល់លម្អិតរបស់ប្រអប់ ។
មានតែគ្រាប់ចុចផ្លូវកាត់ (បន្សំគ្រាប់ចុច) ដែលមិនបានប្រើដោយប្រព័ន្ធប្រតិបត្តិការ ទើបអាចត្រូវបានប្រើក្នុង OpenOffice.org ។ បើបន្សំគ្រាប់ចុចក្នុង OpenOffice.org មិនធ្វើការដូចបានពិពណ៌នាក្នុងជំនួយ OpenOffice.org សូមពិនិត្យថាតើផ្លូវកាត់នោះ ត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការឬទេ ។ ដើម្បីកែតម្រូវការដណ្តើមគ្នានេះ អ្នកអាចផ្លាស់ប្តូរគ្រាប់ចុចដែលកំណត់ដោយប្រព័ន្ធប្រតិបត្តិការ ។ ឬ អ្នកអាចផ្លាស់ប្តួរស្ទើរតែគ្រប់គ្រាប់ចុចទាំងអស់ដែលកំណត់ក្នុង OpenOffice.org ។ សម្រាប់ព័ត៌មានបន្ថែមលើប្រធានបទនេះ សូមយោងទៅជំនួយ OpenOffice.org ឬ ឯកសារជំនួយនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
ក្នុងការកំណត់លំនាំដើម ការចាក់សោឯកសារត្រូវបានបិទក្នុង OpenOffice.org ។ ដើម្បីធ្វើឲ្យវាសកម្ម អ្នកត្រូវតែកំណត់អថេរបរិស្ថានដែលសមរម្យ SAL_ENABLE_FILE_LOCKING =1 និងនាំចេញ SAL_ENABLE_FILE_LOCKING ។ ធាតុទាំងនេះ គឺស្ថិតក្នុងទម្រង់មិនអាចប្រើបានរួចហើយ ក្នុងឯកសារស្គ្រីប soffice ។
ព្រមាន ៖ លក្ខណៈពិសេសការចាក់សោឯកសារដែលសកម្ម អាចបណ្តាលឲ្យមានបញ្ហាជាមួយសូឡារី ២.៥.១ និង ២.៧ ដែលប្រើភ្ជាប់ជាមួយលីនុច NFS ២.០ ។ ប្រសិនបើបរិស្ថានប្រព័ន្ធរបស់អ្នកមានប៉ារ៉ាម៉ែត្រទាំងនេះ យើងសូមណែនាំអ្នកថា អ្នកគួរចៀសវាងប្រើ លក្ខណៈពិសេសឯកសារជាប់សោ ។ ប្រសិនបើមិនដូច្នេះទេ OpenOffice.org នឹងគាំង ពេលអ្នកព្យាយាមបើកឯកសារពីថតដែលបានរៀបចំជា NFS ពីកុំព្យូទ័រលីនុច ។
រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1998 1999 James Clark ។ រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1996 1998 សហប្រតិបត្តិការណ៍ទំនាក់ទំនង Netscape ។
សហគមន៍ OpenOffice.org នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ព¸ការចូលរួមយ៉ាងសកម្មរបស់អ្នក ក្នុងការអភិវឌ្ឍន៍គម្រោង បើកទូលាយកូដ ដ៏សំខាន់នេះ ។
ជាអ្នកប្រើម្នាក់ អ្នកគឺជាផ្នែកដ៏មានតម្លៃនៃដំណើរការអភិវឌ្ឍន៍ឈុតកម្មវិធីនេះរួចជាស្រេច ហើយយើងសូមលើកទឹកចិត្តអ្នកឲ្យចូលរួមកាន់តែសកម្ម ជាមួយទស្សនៈជាអ្នកចែកចាយរយៈពេលវែងក្នុងសហគមន៍ ។ សូមចូលរួម និង ពិនិត្យមើលទំព័រអ្នកប្រើនៅ ៖http://www.openoffice.org
សូមចំណាយពេលបន្តិចបន្តួចក្នុងការបំពេញដំណើរការចុះឈ្មោះផលិតផលអប្បបរមា ពេលអ្នកដំឡើងផ្នែកទន់ ។ ខណៈពេលការចុះឈ្មោះគឺជាជម្រើស យើងលើកទឹកចិត្តអ្នកឲ្យចុះឈ្មោះ ដោយហេតុថាព័ត៌មាននេះអាចឲ្យសហគមន៍ធ្វើឲ្យផ្នែកទន់កាន់តែប្រសើរឡើង និង អាចដោះស្រាយបញ្ហាអ្នកប្រើដោយផ្ទាល់ ។ តាមរយៈគោលការណ៍ភាពឯកជន សហគមន៍ OpenOffice.org ប្រុងប្រយ័ត្នជាមុនគ្រប់វេលា ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។ បើអ្នកមិនបានចុះឈ្មោះក្នុងពេលដំឡើងទេ អ្នកអាចត្រឡប់មកវិញ និង ចុះឈ្មោះគ្រប់ពេល នៅhttp://www.openoffice.org/welcome/registration20.html
ក៏មានការស្ទង់មតិអ្នកប្រើដែលមានទីតាំងលើបណ្តាញផងដែរ ដែលយើងជំរុញឲ្យអ្នកបំពេញ ។ លទ្ធផលនៃការស្ទង់មតិអ្នកប្រើនឹងជួយ OpenOffice.org អភិវឌ្ឍកាន់តែលឿនក្នុងការកំណត់ខ្នាតគំរូថ្មី សម្រាប់បង្កើតឈុតការិយាល័យជំនាន់ក្រោយ ។ តាមរយៈគោលនយោបាយឯកជន សហគមន៍ OpenOffice.org បានប្រុងប្រយ័ត្នជាមុន ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។
តំបន់បណ្តាញរបស់ OpenOffice.org បានបង្ហោះ IssueZilla យន្តការរបស់យើងសម្រាប់រាយការណ៍ តាមដាន និង ដោះស្រាយកំហុស និង បញ្ហាផ្សេងៗ ។ យើងសូមលើកទឹកចិត្តដល់អ្នកប្រើទាំងអស់ឲ្យទទួលយក និង ស្វាគមន៍ក្នុងការរាយការណ៍អំពីបញ្ហាដែលបានកើតឡើងលើវេទិកាពិសេសរបស់អ្នក ។ របាយការណ៍អំពីបញ្ហាកំហុសផ្សេងៗ គឺជាចែកចាយដ៏សំខាន់បំផុត ដែលសហគមន៍អ្នកប្រើអាចជួយអភិវឌ្ឍ និង ពង្រឹងឈុតកម្មវិធីនេះ ។
នេះគឺជា បញ្ជីសំបុត្ររួមរបស់គម្រោងពីរបី ដែលអ្នកអាចជាវhttp://www.openoffice.org/mail_list.html
អ្នកអាចធ្វើការចែកចាយជាច្រើនក្នុងគម្រោងបើកទូលាយកូដដ៍សំខាន់នេះ ទោះបីជាបទពិសោធន៍រចនាផ្នែកទន់ ឬ កូដរបស់អ្នក នៅមានកម្រិតក៏ដោយ ។ មែនហើយ អ្នកពិតជាអាច !
នៅhttp://projects.openoffice.org/index.htmlអ្នកនឹងជួបប្រទះគម្រោងជាច្រើន ចាប់តាំងពី Localization, Porting និង Groupware រហូតដល់គម្រោងកូដស្នូលពិតខ្លះ ។ ប្រសិនបើ អ្នកមិនមែនជាអ្នកអភិវឌ្ឍន៍ សាកល្បងគម្រោងការធ្វើឯកសារ ឬ ទីផ្សារ ។ គម្រោងទីផ្សារ OpenOffice.org គឺអនុវត្តទាំងបច្ចេកទេសឈ្លប និង ប្រពៃណី ដើម្បីស្វែងរកទីផ្សារឲ្យផ្នែកទន់បើកទូលាយកូដ ហើយ យើងកំពុងធ្វើវាឆ្លងកាត់ព្រំដែនភាសា និង វប្បធម៌ ដូច្នេះអ្នកអាចជួយដោយគ្រាន់តែជួយផ្សព្វផ្សាយ និង ប្រាប់មិត្តអំពីឈុតការិយាល័យនេះ ។
អ្នកអាចជួយ ដោយចូលរួមក្នុងការទំនាក់ទំនងទីផ្សារ និង បណ្តាញព័ត៌មាននៅទីនេះ ៖http://marketing.openoffice.org/contacts.html កន្លែងដែលអ្នកអាចផ្តល់ការទំនាក់ទំនងជាមួយ សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ភ្នាក់ងាររាជរដ្ឋាភិបាល ទីប្រឹក្សា សាលារៀន ក្រុមអ្នកប្រើ និង អ្នកអភិវឌ្ឍន៍លីនុចក្នុងប្រទេស និង សហគមន៍មូលដ្ឋានរបស់អ្នក ។
សម្រាប់ជំនួយឈុតកម្មវិធី OpenOffice.org 2.0 សូមមើលប័ណ្ណសារ ដើម្បីរកសំណួរដែលបានឆ្លើយរួច លើបញ្ជីសំបុត្ររួម 'users@openoffice.org' នៅhttp://www.openoffice.org/mail_list.html។ ជាជម្រើស អ្នកអាចផ្ញើសំណួររបស់អ្នកទៅកាន់ users@openoffice.org ។ សូមចងចាំថា ត្រូវជាវបញ្ជី ដើម្បីទទួលការឆ្លើយតបតាមរយៈអ៊ីមែល ។
ពិនិត្យមើលផ្នែក FAQ ដែលត្រូវបានដាក់នៅទីនេះ http://user-faq.openoffice.org/។
មធ្យោបាយល្អបំផុត ដើម្បីចាប់ផ្តើមចែកចាយ គឺត្រូវជាវបញ្ជីសំបុត្ររួមមួយ ឬ ច្រើន និង បន្តិចម្តងៗ ប្រើបណ្ណ័សារសំបុត្រ ដើម្បីធ្វើឲ្យអ្នកកាន់តែងាយស្រួល ជាមួយប្រធានបទជាច្រើនដែលគ្រប់ដណ្តប់ ចាប់តាំងពីកូដរបស់ OpenOffice.org ត្រូវបានចេញផ្សាយក្នុងខែតុលា ២០០០ ។ ពេលអ្នកមានភាពងាយស្រួលហើយ អ្វីដែលអ្នកត្រូវធ្វើ គឺផ្ញើសំបុត្រណែនាំខ្លួន និង លោតចូលទៅក្នុង ។ ប្រសិនបើ អ្នកស្គាល់គម្រោងបើកទូលាយកូដ ពិនិត្យមើលបញ្ជី ត្រូវធ្វើរបស់យើង និង មើលថាតើមានអ្វីដែលអ្នកចង់ជួយឬទេនៅឯhttp://development.openoffice.org/todo.html។
យើងសង្ឃឹមថា អ្នករីករាយធ្វើការជាមួយ OpenOffice.org 2.0 ថ្មី និង ចូលរួមជាមួយយើងលើបណ្តាញ ។
សហគមន៍ OpenOffice.org